ភ្នំពេញៈ នៅវេលាម៉ោង៣រសៀល ថ្ងៃទី ៣០ សីហា ២០១៨ចំណុចភូមិ ព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានករណីហិង្សាដោយចេតនា (ក្នុងសហព័ន្ធ វាយប្រពន្ធឲ្យមានរបួស)បង្កឡើងដោយជនសង្ស័យឈ្មោះ សួង ម៉ុល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះមានឈ្មោះ ហ.ស.ម ហៅទុំ ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ របួសផ្នែកកំភួនដៃស្តាំ និងស្នាមវាយហើមប៉ោង កែងដៃឆ្វេង។
សូមបញ្ជាក់ថា៖ ជនសង្ស័យធ្លាប់វាយប្រពន្ធជាច្រើនលើកច្រើនសារមក ហើយ ជនសង្ស័យជាមនុស្សប្រើប្រាស់ថ្នាំញៀន ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន នាំខ្លួនរួមទាំង វត្ថុតាង មកកាន់ ផ្នែកជំនាញយុត្តិធម៍ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន សួរនាំបន្ត បញ្ចូនឡើងតុលាការ ចាត់ការតាមនិតិវិធីច្បាប់ ៕
មតិយោបល់