កំពង់ចាមៈ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ មានករណីក្មេងប្រុស២នាក់ លង់ទឹកស្លាប់ នៅចំណុចមាត់ទន្លេមេគង្គភូមិទូរីលើ ឃ៉ំព្រែកពោធិ៍ ស្រុកស្រីសន្ធរ។
ក្មេងទាំង២នាក់ ទី១ឈ្មោះ ណុច វ៉ាន់ណៃ ភេទប្រុស អាយុ៩ឆ្នាំ និងទី២ឈ្មោះ ណុច សុវណ្ណណែត ភេទប្រុស អាយុ៧ឆ្នាំ ជនរងគ្រោះទាំង២រស់នៅភូមិទូរីលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
មូលហេតុ ក្មេងទាំង២នាក់ទៅស្ទូចត្រីនៅទីនោះហើយក៏រអិលជើងធ្លាក់ចូលទឹកបណ្តាលឲ្យស្លាប់តែម្តង៕
មតិយោបល់