ព័ត៌មានជាតិ

គេបង្ខំឲ្យគោរពច្បាប់កុំចេះតែខឹង បើចេះខឹង សុំកុំឲ្យចេះតែខុស…

កណ្តាលៈ លោកអនុសេនីយ៍ឯក ឃុន ណារិទ្ធិ នាយប៉ុស្តិ៍នគរបាលរកាខ្ពស់ នៃអធិការដ្ផាននគបាលស្រុកស្អាង នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៦និង៤០នាទី បានដឹកនាំកម្លាំងធ្វើការឃាត់រថយន្ត១គ្រឿងម៉ាក(ទីតាន់) ពាក់ស្លាកលេខ ព្រះសីហនុ 2A-7551 របស់ឈ្មោះ ធួក ថុល ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅភូមិព្រៃខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដែលបានដឹកអេតចាយសំពីងសំពោងលើសកំណត់ តាមដងផ្លូវជាតិលេខ២១ និងបានធ្វើការណែនាំអប់រំឲ្យគាត់បញ្ឈប់ការដឹកសំពីងសំពោងរបៀបនេះតទៅទៀត ហើយបានតម្រូវឲ្យរើអីវ៉ាន់ចុះសាងដាក់រថយន្តផ្សេង ។

ក្នុងនោះដែរ ការដឹកសំពីងសំពោង ខ្ពស់ហួសកំណត់ អាចនាំឲ្យបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ តាមដងផ្លូវសាធារណៈដោយប្រការចៃដន្យណាមួយ៕

មតិយោបល់