ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយ កើតទ្បើងក្រោយប្រជាពលរដ្ឋ បានប្រទះឃើញសពស្រីម្នាក់ ចង.កសម្លាប់ខ្លួននៅដើមឈើ កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលចិញ្ចើមផ្លូវព្រះស៊ីសុវត្ថិ ខាងកើតមន្ទីពេទ្យព្រះកេតុមាលា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សពស្ត្រីខាងលើមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ស្លៀកពាក់ខោអាវឈុត ហើយនៅក្រោមដើមឈើ គេឃើញមានស្បែកជើងមួយគូពណ៌ខ្មៅ ស្ត្រីខាងលើធ្វើអត្តឃាត ដោយចង.កនឹងខ្សែអង្រឹង ដែលមានកម្ពស់ពីដីទៅចុងជើងសពប្រមាណ២ម៉ែត្រ។
ក្រោយសមត្ថកិច្ចមូលដ្ឋាន ទទួលបានដំណឹនពីប្រជាពលរដ្ឋភ្លាម បានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញឲ្ចុះមកធ្វើកោសល្យវិច័យតែម្តង។
នៅពេលពិនិត្យរួចសមត្ថកិច្ច បានសន្និដ្ឋានថា សពពិតជាស្លាប់ដោយចង.កសម្លាប់ខ្លួនប្រាកដមែន បច្ចុប្បន្នសពត្រូវបានដឹកទៅតម្កល់ទុក ក្នុងវត្តស្ទឹងមានជ័យ ដើម្បីរងចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់