Post News Media ព័ត៌មានជាតិ ​ម៉ូតូឌុកបុករ...

​ម៉ូតូឌុកបុករ៉ឺម៉កម៉ូតូកង់បី រងរបួសធ្ងន់ស្រាល៣នាក់!

កណ្តាល: កាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងរឺម៉កកង់បី បណ្តាលឲ្យរបួសធ្ងន់២នាក់ និងស្រាលម្នាក់​ នៅផ្លូវលេខ១១០ នៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ​។

ម៉ូតូ​ម៉ាកDuCATI ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ​1F​U 0011ជិះដោយឈ្មោះ MASSl TROTANO ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិអ៊ីតាលី ស្នាក់នៅផ្ទះលេខ៥០៨ បុរីកោះពេជ្រ ក្រុងភ្នំពេញ បើកបរទិសដៅពីជើងទៅត្បូងចេញពីស្រុកកោះធំទៅភ្នំពេញដោយល្បឿនលឿនក៏បានបុកនឹងម៉ូតូកង់បី បើកបរដោយឈ្មោះ មាស វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានព្រះសង្ឃគង់នៅលើកង់បីចំនួន៥អង្គបើកបរទិសដៅពីជើងទៅត្បូងពីភ្នំពេញទៅវត្តស្រែអំពិល បណ្តាលរងរបួលត្រូវចំខ្នងនឹងជើងអ្នកបើក​ម៉ូតូកង់បី ព្រះសង្ឃមួយអង្គរបួលស្រាល នឹង អ្នកបង្ករជនជាតិអ៊ីតាលីរងរបួលឆ្ងន់បាក់ដៃខាងឆ្វេង។

បន្ទាប់កម្លាំងនគរបាលប៉ុស្តិ៍ឈើទាលបានហៅរថយន្តសង្រ្គោះពេទ្យឃុំឈើទាលបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យនៅភ្នំពេញ។
រីឯម៉ូតូបង្កនឹងម៉ូតូកង់បី ត្រូវបានកម្លាំងជំនាញស្រុកធ្វើការវាស់វែងនឹងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយតាមនីតិវិធី៕​