ព័ត៌មានជាតិ

Update: ផ្ទុះមីនតោន របួសធ្ងន់បាក់ឆ្អឹងដៃជើងម្នាក់ ខណៈស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីឱ្យគេ

សៀមរាប: បុរសម្នាក់បានរងរបួសធ្ងន់ ដោយដៃខាងឆ្វេង និងជើងខាងឆ្វេង មុតរយះបាក់ឆ្អឹងទាំងដៃ ទាំងជើង ដោយសារចំណាំងគ្រាប់មីនតោនផ្ទុះត្រូវខណ:ដែលជនរងគ្រោះរូបនោះស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចម្ការឲ្យពលរដ្ឋម្នាក់ នៅស្រុកវ៉ារិន ខេត្ដសៀមរាប។

ហេតុការណ៍នេះកើតឡើង បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ ដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

លោកវរសេនីយ៍ទោណុប សារ៉ាក់ អធិការ នគរបាល ស្រុកវ៉ារិន បានឱ្យដឹងនៅរសៀលថ្ងៃទី២៨ខែមិថុនាថា ហេតុការណ៍ដែលជនរងគ្រោះបានត្រូវមីនតោនផ្ទុះ បណ្តាលឱ្យរបួសធ្ងន់នោះ បានកើតឡើង នៅចំណុច ខាងកើតត្រពាំង ក្នុងភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិនប្រហែល២គីឡូម៉ែត្រ ពីភូមិ។

គ្រោះថ្នាក់គឺដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមនេះ គឺជនរងគ្រោះមាន ឈ្មោះ ស៊ន់ ដានី ភេទប្រុសអាយុ ៣៤ឆ្នាំ មានទីលំនៅ បច្ចុប្បន្ន ភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបបានរងរបួសដៃ ខាងឆ្វេង និងជើងខាងឆ្វេង មុតរយះបាក់ឆ្អឹងទាំងដៃ ទាំងជើង ចំណែកត្រាក់ទ័រម៉ាកគូប៊ូតា ខូចផ្នែកខាងមុខ និងខាងឆ្វេង ខណ:កំពុងឈូសឆាយ ប្រភេទដីបុស្សព្រិច ដើម្បីយកលុយមកចិញ្ចឹមបីបាច់ក្នុងក្រុមគ្រួសារ៕

មតិយោបល់