ព័ត៌មានជាតិ

អ្នកប្រើប្រាស់គ្រឿងញៀន ០៥នាក់ត្រូវបានកម្លាំកអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន

ភ្នំពេញ: អ្នកប្រើប្រាស់គ្រឿងញៀនចំនួន ០៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចុះចាប់និងបង្ក្រាបកាលពីវេលាម៉ោង ០៣រសៀលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៦ស្ថិតនៅក្រុម១០ ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ក្នុងប្រតិបត្តិការណ៍ខាងលើនេះដឹកនាំដោកលោក ប៉ាន់ សុភាព នាយការិយាល័យនិងដោយមានការសម្របសំរួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះជាអាជ្ញា
រងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

តាមសំដី កងរាជអាវុធហត្ថរាជធានីភ្នំពេញបានប្រាប់ថា មុនចុះបង្ក្រាបទីតាំងខាងលើគឺកម្លាំងជំនាញបានធ្វើតាមដាននិងការស្រាវជាយូរមកហើយទើបពេលរសៀលខាងលើឆ្មក់ចុះទៅបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យបានទាំង០៥នាក់ខាងលើ សមត្ថកិច្ចដកហូតបានដាវ សាំម៉ូរៃ១ដើមកាំបិតប័ុងតោចំនួន១នឹងសម្ភារ:សម្រាប់ សេពគ្រឿងញៀនមួយចំនួនធំរួមទាំងម៉ូតូចំនួន២គ្រឿង។

ជនសង្ស័យទាំង៥នាក់ដែលប្រើប្រាស់គ្រឿងញៀនត្រូវអាវុធហត្ថឃាត់ខ្លួនខាងលើទី១ឈ្មោះងួនចាន់ប៊ុនធឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅថ្នល់រទេះភ្លើងម្តុំត្រឡោកបែក។ ទី២ឈ្មោះចាន់តឹង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្លិបបាល់ទះ។ ទី៣ឈ្មោះសាងសណ្តាប់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្លិបបាល់ទះ។ ទី៤ឈ្មោះកែវ ឡុក ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទ:លេខ១២១ ផ្លូវ៥៦ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ ទី៥ឈ្មោះទេពនិត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕

មតិយោបល់