ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ខ្មាន់កាំភ្លើងសម្លាប់មន្រ្តីយោធាជាន់ខ្ពស់នៅក្នុងប្រទេសសូម៉ាលី

សូម៉ាលី: ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារ៍នេះថា ពួកសកម្មប្រយុទ្ធសូម៉ាលីអាល់ស្សាបាប (Al-Shabaab) បានសម្លាប់មន្ត្រីយោធាជាន់ខ្ពស់នៅក្នុងស្រុក Wadajir ក្នុងរដ្ឋធានី Mogadishu។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៦នេះ។

អ្នកនាំពាក្យក្រសួងសន្ដិសុខផ្ទៃក្នុងលោក Abdikamil Moalim Shukri បានបញ្ជាក់តាមស៊ីនហួពីសម្លាប់លោកវរសេនីយ៍ឯកHassan Barre Rage ហើយកងកម្លាំងសន្តិសុខត្រូវបានគេបន្តការវាយប្រហារ។

ពួកសកម្មប្រយុទ្ធអាល់សាបាអាប បានបាញ់សម្លាប់លោកវរសេនីយ៍ឯកមេបញ្ជាការយោធានៅភូមិក្នុងស្រុក Wadajir Nasteho នៅក្នុងតំបន់ Benadir កាលពីរាត្រីថ្ងៃចន្ទ ជនល្មើសបានរត់គេចខ្លួនពីកន្លែងកើតហេតុ ប៉ុន្តែកងកំលាំងសន្តិសុខកំពុងធ្វើប្រតិបត្ដិការនៅក្នុងតំបន់នេះ។ ប៉ុន្តែគ្មាននរណាម្នាក់ត្រូវបានចាប់ខ្លួននៅឡើយទេ។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា កងកម្លាំងសន្តិសុខត្រូវបានដេញតាមជនដៃដល់ផងដែរ នៅតែបុរសវ័យក្មេងដែលត្រូវបានសំលាប់នៅស្រុក Waberi ក្នុងទីក្រុង Mogadishu នៅយប់ដដែលនោះ។

ពួកសកម្មប្រយុទ្ធអាល់សាបាអាបបានប្រកាសទទួលខុសត្រូវចំពោះការសម្លាប់មន្រ្តីយោធា។ យ៉ាងហោចណាស់ ១៦នាក់ត្រូវបានសម្លាប់ និង៣០នាក់ទៀតរបួសនៅពេលដែលពួកសកម្មប្រយុទ្ធបានវាយប្រហារចូលសណ្ឋាគារមួយនៅក្នុងទីក្រុង Mogadishu កាលពីថ្ងៃសៅរ៍។

កងទ័ពជាតិសូម៉ាលី (រដ្ឋបាលថ្នាក់ក្រោមជាតិ) ដែលគាំទ្រដោយកងទ័ពរក្សាសន្តិភាពរបស់សហភាពអាហ្វ្រិកបានចេញពីក្រុមនេះ ពីរដ្ឋធានីនៅក្នុងឆ្នាំ២០១១។ ប៉ុន្តែអ្នកបះបោរនេះនៅតែអនុវត្តការវាយប្រហារសម្លាប់មនុស្សប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាល, ការជួបជុំសង្គម, មូលដ្ឋានសហភាពអាហ្វ្រិកនិងរដ្ឋបាលថ្នាក់ក្រោមនៅភាគខាងត្បូងនិងភាគកណ្តាលប្រទេសសូម៉ាលី ជាដើម៕

tuuryare

មតិយោបល់