ព័ត៌មានជាតិ

​ស្ទាក់លូកហៅប៉ៅគេយកលុយ ហើយវាយគេទៀត ចុងក្រោយ​ខ្នោះ​…!

កណ្តាលៈ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីប្លន់ នៅ​ផ្លូវលំ ភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះ​ឈ្មោះ ផល ផល្លី ភេទ​ស្រី អាយុ​៤៥ឆ្នាំ មុខរបរ.កសិករ មានទីលំនៅភូមិ​ឃុំកើតហេតុ។ ជនសង្ស័យឈ្មោះ អៀង វីរៈ ហៅ​អយ ភេទ​ប្រុស អាយុ​២៧ឆ្នាំ មុខរបរ.មិនពិត មានទីលំនៅភូមិ ព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល​។

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូតាមផ្លូវលំដើម្បីរកកម្មករច្រកស្វាយ មកដល់ចំណុចកើតហេតុ ក៏បានជួបនិងជនសង្ស័យស្ទាក់ម៉ូតូឲ្យឈប់ ភ្លាមនោះជនសង្សយ័បានចាប់លូកក្នុងហោប៉ៅអាវរបស់ជនរងគ្រោះ យកលុយបានចំនួន១៣៧០០រៀល។ ពេលនោះជនរងគ្រោះបានប្រតាយប្រតប់និងស្រែកឲ្យគេជួយថាជួយផងៗចោរៗក៏ត្រូវបានជនសង្សយ័ដាល់ចំនួន២ដៃ ត្រូវចំមុខបណ្ដាលឲ្យឈាមច្រមុះនិងហើមមុខ។ បន្ទាប់មកប្រជាជននៅជិតនោះបាននាំគ្នាពទ្ធ័ចាប់ជនសង្សយ័រួចរាយការណ៍ឲ្យសមត្ថកិច្ចប៉ុស្តិ៍ ហើយសមត្ថកិច្ចប៉ុស្តិ៍បញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី។

បញ្ជាក់ផងថា ជនសង្សយ័ទើបនិងចេញពីពន្ធនាគារក្នុងខែមករាឆ្នាំ២០១៨ ជាប់រយៈពេល៣ឆ្នាំ(២០១៥ដល់២០១៨)នៅពន្ធនាគារខេត្តកណ្ដាល ពីបទ:លួច នៅក្រុងតាខ្មៅ៕

មតិយោបល់