ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូបុកកាងរថយន្ត កំពុងបែនថ្មចាក់លើផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗ

កណ្ដាលៈ នៅថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨និង១៧នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និង ម៉ូតូ បណ្ដាលឲ្យស្លាប់ប្រុស ០១នាក់ ត្រង់ចំណុចខាងមុខផ្ទះ Wing វេលុយ សុខ ស្រីនួន លើផ្លូវ២១A ស្ថិតនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុមានរថយន្ត ១គ្រឿងម៉ាក NISSAN ពណ៌បៃតង ពាក់ស្លាកលេខ ចង្កូតស្ដាំ ព្រះសីហនុ 3-0471 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) រថយន្តកំពុងបែនចាក់ថ្មក្នុងទិសដៅពីលិចទៅកើត នៅចំណុចកើតហេតុខាងលើ ស្របពេលនោះក៏មានម៉ូតូ ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1Z- 5312 (មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ សូត្រ ពិសី ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី) ម៉ូតូបើកក្នុងទិសដៅពីជើងទៅត្បូង ក៏បណ្ដាលឲ្យបុករថយន្តដែលមានម៉ាកខាងលើ ចំកាងសុវត្ថិភាព ជំហៀងខាងឆ្វេង បណ្ដាលឲ្យស្លាប់តែម្ដង ។

មូលហេតុ៖ មកពីអ្នកបើករថយន្ត ឈប់បែនចាក់ថ្មលើផ្លូវងងឹត មិនដាក់សញ្ញាសម្គាល់ឲ្យយានដែលធ្វើដំណើរលើផ្លូវបានដឹង ចំណែកអ្នកបើកម៉ូតូបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់