ព័ត៌មានជាតិ

កូនចិត្តកំណាច! ជក់ថ្នាំញៀនហើយផឹកស្រាស្រវឹង ផុតផ្ទះម្តាយចោល!..

បាត់ដំបង: ​កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយពីធ្វើសកម្មភាព​​​ដុត​បំផ្លាញផ្ទះ​ម្ដាយ​របស់​ខ្លួន នៅ​ភូមិ​រាជ​ដូន​កែវ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ​ខេត្តបាត់ដំបង។

ជនសង្ស័យមាន​ឈ្មោះ ​ហឿ​ង ណាត់ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ឃុំកើតហេតុ(​ជា​មនុស្ស​ញៀន​ថ្នាំ ហើយ​ផឹកស្រា​ស្រវឹង បង្កជម្លោះ​ជាមួយ​ម្ដាយ)។​

​បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​តាម​នីតិវិធីច្បាប់៕

មតិយោបល់