កំពង់ស្ពឺៈ កម្លាំងនគរបាលស្រុកសំរោង បានបើកកិច្ចប្រតិបត្តិការបង្ក្រាបស្រាវជ្រាវយ៉ាងក្ដៅគគុក លើក្រុមចោរឆក់មួយសំបុក នៅវេលាម៉ោង ១១ និង៣២នាទី នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយទទួលបានព័ត៌មានតាមទូរសព្ទពីជនរងគ្រោះ ថាមានករណីឆក់ទូរសព្ទ ( ករណីលួចមានស្ថានទម្ងន់ )នៅតាមផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រ៤២-៤៣ ភូមិរលាំងសង្កែ សង្កាត់សុព័ទេព ឆ្ពោះទៅទិសខាងកើត។
កម្លាំងអន្ដរាគមន៍ របស់ស្រុកសំរោងទង បានចេញស្ទាក់ភ្លាមៗ ធ្វើឲ្យជនល្មើស ផ្ដួលម៉ូតូរត់គេច់ខ្លួន ចូលទៅក្នុងសាលាអនុវិទ្យាល័យចំបក់ កម្លាំងតាមប្រមាញ់ឃាត់បាន ១ នាក់ឈ្មោះ ម៉ឹល រ៉ូយ៉ាល់ ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងស្រុកសំរោងទង បានបន្ដសហការ ជាមួយខាងក្រុងច្បារមន ជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ដ ឈានទៅឃាត់មុខសញ្ញាឈ្មោះ ឌឺ វណ្ណនុន ភេទប្រុស អាយុ១៧ ឆ្នាំ នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន (ជាបក្ខពួកចូលរួមប្រព្រឹត្ដ) ឈ្មោះ ឃុន លីដា ភេទប្រុស អាយុ២៨ឆ្នាំ ភូមិបែលហែល សង្កាត់សុព័រទេព (បក្ខពួកសមគំនិតផ្ដល់ផ្ទះស្នាក់) ឈ្មោះស៊ីម សៅនិត ភេទប្រុស អាយុ១៧ឆ្នាំ ភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង (បក្ខពួក) ឈ្មោះ អ៊ុន ចាន់ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ភូមិសំពៅ ឃុំព្នាយ ស្រុកសំរោងទង (បក្ខពួក) ឈ្មោះ ភុំ សុខជា ភេទប្រុស អាយុ១៧ឆ្នាំ ភូមិតាំងក្រសាំង ឃុំព្នាយ (បក្ខពួក) ឈ្មោះ គង់ វិចិ្ឆការ ប្រុស ១៧ឆ្នាំ ភូមិអង្គសេរី សង្កាត់សុព័រទេព ក្រុងច្បារមន កន្លងមកនេះក្រុមគេបានធ្វើសកម្មភាពឆក់នៅតាមផ្លូវជាតិចំនួន ០៤ លើក ៖
លើក១- ឆក់នៅសួនច្បារ ខេត្ដកំពង់ស្ពឺ
លើកទី២-ឆក់នៅផ្លូវអង្គឌួង ខាងជើងផ្សារអង្គមេត្រី
លើកទី៣- ឆក់តាមផ្លូវជាតិលេខ ៤ ផ្សារថ្នល់ទទឹង
លើកទី៤- ត្រូវសមត្ថកិច្ចបង្ក្រាបបានតែម្ដង។
ក្នុងនោះនគរបាលដកហូតបានវត្ថុតាងរួមមាន ម៉ូតូ៣គ្រឿងម៉ាកស្មាស់រីវូ ម៉ាក Honda Dreme និងទូរសព្ទដៃ ០១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមនីតិវិធី៕
មតិយោបល់