សៀមរាបៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តសៀមរាប នឹងមន្ទីរពាណិជ្ចកម្មខេត្ត បានសហការជាមួយតំណាងផ្សារដើមក្រឡាញ់ ដើម្បីចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ទំនិញនៅផ្សារសម្ដេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ស្ថិតនៅឃុំ ត្រពាំងសេះ សង្កាត់ស្រះចក ខេត្តសៀមរាប ។
ក្នុងនោះយើងបានប្រើប្រាស់តេស្តឃីតដើម្បី វិភាគរកសាធាតុគីមីហាមឃាត់លើ ផលិតផលម្ហូបអាហារចំនួន ៨គំរូ មានដូចជាសាច់ក្រក សណ្ដែកបណ្ដុះ គុយទាវកាត់សរសៃធំ-តូច គុយទាវលត ប្រហុក ត្រីប្រាសំយ៉ុង ។
ជាលទ្ធផលយើងបានរកឃើញថាមានទំនិញ ១គំរូ សង្ស័យថាមានសារធាតុ ប៉ូរ៉ាក់ (គុយទាយសរសៃធំ) ហើយយើងក៏បានទិញយកគំរូទាំងអស់ និងបានចុះស្រាវជ្រាវដល់ទីតាំងផលិតតាមការអញ្ជើញរបស់ម្ចាស់សិប្បកម្ម ។ ជាក់ស្ដែងយើងបានសាកសួរ នឹងស្រាវជ្រាវ ដោយលទ្ធផលបានការឆ្លើយបំភ្លឺពី ម្ចាស់សិប្បកម្ម ថាគាត់ពុំបានប្រើប្រាស់ សារធាតុគីមី Borax ទេ ៕
មតិយោបល់