កណ្ដាលៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានការប្រទះឃើញ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាកោងទី១ម្នាក់ ដេកស្លាប់តែម្នាក់ឯងក្នុងបន្ទប់ធ្វើការ កាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ជឿន ហួន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាកោងទី១ ។
ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកោសល្យវិច័យទៅលើសព និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់