ផ្ទះ ព័ត៌មានជាតិ អគ្គិភ័យឆេះបឹ...

អគ្គិភ័យឆេះបឹងហ្គាឡូ «ណេតឈើលរ៉ល» នៅក្រុងកោះរ៉ុង

0

ព្រះសីហនុ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១ និង៤០នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានករណីអគ្គិភ័យឆេះបឹងហ្គាឡូ «ណេតឈើលរ៉ល» មួយខ្នង ប្រភេទឈើប្រក់ស្បូវ បានឆេះអស់ទាំងស្រុងទំហំ ៤មx៦ម ។

មូលហេតុ៖ មិនទាន់ដឹងទ្បើយ ហើយហេតុការណ៍នេះ ពុំបណ្តាលឲ្យមនុស្សគ្រោះថ្នាក់នោះទេ។

ម្ចាស់បឹងហ្គាឡូឈ្មោះ ហេង សត្រា ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ៕

មតិយោបល់