ព័ត៌មានជាតិ

ខឹងស្រីដែលខ្លួនស្រឡាញ់បម្រុងយកធ្វើប្រពន្ធ មានផ្ទៃពោះជាមួយប្រុសផ្សេងហើយចោទថាជាកូនរបស់ខ្លួន ទាញកាំបិតចាក់ពោះដើម្បីបញ្ចប់ជីវិត

រតនគិរីៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានបុរសម្នាក់ បានធ្វើអត្តឃាតសម្លាប់ខ្លួន ដោយយកកាំបិតបន្ទួសចាក់ពោះ បណ្តាលឲ្យរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៤០នាទី ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ក្លាន ដឺយ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិច្រាយ សញ្ជាតិខ្មែរ រស់នៅភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី បានធ្វើអត្តឃាតខ្លួនឯង ដោយយកកាំបិតបន្ទួស ចាក់ពោះខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានអ្នកភូមិចាប់ឃាត់ នាំយកទៅមណ្ឌលសុខភាពស្រុកអណ្តូងមាស ដោយឃើញថាមានសភាពធ្ងន់ធ្ងរខាងមណ្ឌលបាន បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីដើម្បីសង្គ្រោះបន្ទាន់។

ក្នុងនោះដែរ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពី ជនរងគ្រោះខឹងស្រីដែលខ្លួនស្រឡាញ់ បម្រុងយកធ្វើប្រពន្ធ
មានផ្ទៃពោះជាមួយប្រុសផ្សេង ហើយចោទដាក់ខ្លួនថាកូនក្នុង ផ្ទៃជាកូនរបស់ខ្លួន។ រីឯបងប្អូនខាងស្រីនឹងផាកពិន័យជាប្រាក់ ចំនួន ១០០០ ដុល្លារ ទើបសម្រេចចិត្តធ្វើអត្តឃាតតែម្តង៕

មតិយោបល់