ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់!

ភ្នំពេញ: សមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យ បានធ្វើការចុះបង្ក្រាបជាក់ស្ដែង ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ៣នាក់។

ប្រតិបត្តិការណ៍នេះបានប្រព្រឹត្តទៅនៅវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣ ដែលជនសង្ស័យទី១ឈ្មោះ ផាត់ សាវឿន ភេទប្រុស អាយុ៣១ឆ្នាំ (ម្ចាស់ថ្នាំ), ទី២ឈ្មោះ ធី វណ្ណា ភេទប្រុស អាយុ ២៦ឆ្នាំ និងទី៣ឈ្មោះ តី ហឿន ភេទប្រុស អាយុ១៨ឆ្នាំ។

ក្នុងករណីនេះដែរ វត្ថុតាងចាប់យករួមមាន ក្រាមពណ៌សថ្លាចំនួន៥កញ្ចប់តូច ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ២គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋល្អបានរាយការណ៍ថា នៅចំណុចទីតាំងខាងលើ ត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថាមានករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតដល់វេលាម៉ោងនៅវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ទើបកម្លាំងសមត្ថកិច្ចយើងធ្វើការឆ្មក់ចូលបង្ក្រាប់ជាក់ស្តែង និងបានឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន៥កញ្ចប់តូច ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ២គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។ ក្រោយមកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ នាំមកកាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ចូនមកកាន់ផ្នែកនគរបាលយុត្តិធម៌
នៃអធិការរដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសុំណុំរឿងនិងបន្តអនុវត្តតាមនិតិវិធី៕

មតិយោបល់