ប៉ៃលិនៈ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្ត និងម៉ូតូ នៅចំណុចធារាសាស្រ្ត ភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្សចំនួន៤នាក់រងរបួសធ្ងន់ស្រាល។
រថយន្តបង្កម៉ាក SINEA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-9215 បើកបរដោយឈ្មោះ សាន់ ឋាន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ រត់តាក់ស៊ី រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ធ្វើដំណើរពីត្បូងទៅជើងបញ្ច្រាសទិសគ្នា។
ជនរងគ្រោះទី១ឈ្មោះ ឈួង គឹមសេង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ នគរបាល រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសធ្ងន់)។ ទីឈ្មោះ មាស ស ភេទស្រី អាយុ៥៣ឆ្នាំ (រងរបួសស្រាល)។ ទី៣ឈ្មោះ មាស តង់ ភេទស្រី អាយុ៤៣ឆ្នាំ (រងរបួសស្រាល)។ និងទី៤ឈ្មោះ ជាប ញ៉ែម ភេទស្រី អាយុ៤៣ឆ្នាំ ជនរងគ្រោះទាំង៣នាក់ រស់នៅខេត្តស្ទឹងត្រែងជាមួយគ្នា (រងរបួសស្រាល) ។
ករណីខាងលើបណ្ដាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្នរេចង្កូតជ្រុលទៅខាងស្ដាំ។
បច្ចុប្បន្នជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅកំពុងចាត់ការទៅតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕
មតិយោបល់