កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងគោយន្ត បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ របួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦ និង២៦នាទីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅលើស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានព្រែកក្តាម)។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើង ខណៈដែលមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1W-8926 បើកបរលើស្ពានក្នុងទិសដៅពីលិចទៅកើត ដោយឈ្មោះ ឆែម ទិត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិចំការ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងមានអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ផាន រ៉ា ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម លុះពេលបើកបរមកដល់កន្លែងកើតខាងលើបានវ៉ាជែងក្នុងល្បឿនលឿនគេចមិនផុតក៏បុកពីក្រោយគោយន្តដែលបើកបរនៅខាងមុខនោះចំផ្នែកខាងឆ្វេង បណ្តាលឲ្យដួលអូសមកបុកនឹងឃឿនស្ពាន(សម្រាប់អ្នកថ្មើរជើង) រងរបួសធ្ងន់ទាំង២នាក់តែម្តង។
ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុបន្ទាន់ធ្វើការគូសដៅវាស់វែង កន្លែងកើតហេតុ រួចនាំយកមធ្យោបាយពាក់ព័ន្ធមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕
មតិយោបល់