ព័ត៌មានជាតិ

មិនដឹងមានគំនុំតាំងពីពេលណា ជិះម៉ូតូយកដាវប្រុងកាប់គេដល់ផ្ទះ នៅមុខហាងម៉ាស្សាយីហោ «ដៃមានលាភ»

ភ្នំពេញ: កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៧ និង១០នាទីព្រឹក ស្នងការនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់អាវុធ គ្មានការអនុញ្ញាតិ (យកដាវសាម៉ូរ៉ៃកែច្នៃកាប់គេ) ត្រង់ចំណុចមុខហាងម៉ាស្សាយីហោ ដៃមានលាភ ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ទឹម ថាន់នឿន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅក្នុងរោងកម្មករ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ សន សុផាត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការខុសត្រូវ ផ្ទះម៉ាស្សាដៃមានលាភ ស្នាក់នៅផ្ទះសង់ថ្មី ភូមិក្រាំងអង្ក្រង សង្កាត់ធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សម្ភារ:បន្សល់ទុក ៖ ម៉ូតូចំនួន ១គ្រឿង ម៉ាកសេ១១០ ពណ៌ខ្មៅ ឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BM-4265 និងដាវកែច្នៃ ១ដើម របស់ជនសង្ស័យ ។

ដំណើររឿង ៖ មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយនៅមុខផ្ទះរបស់ខ្លួន ត្រង់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូ ១គ្រឿង ដៃកាន់ដាវកែច្នៃ មកដល់ចំណុចខាងលើ បានយកដាវគប់ត្រូវលើស្លាកម៉ាស្សា បន្ទាប់មកជនសង្ស័យ បានជិះម៉ូតូគេចខ្លួនបាត់ ។ លុះនៅម៉ោង៧ និង១០នាទី ថ្ងៃដដែល ជនរងគ្រោះបានយកដាវដែលជនសង្ស័យគប់កាលពីយប់ មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បន្ទាប់មកកម្លាំងសមត្ថកិច្ច ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់