ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ លួច​ចូលមកស្នាក់នៅ​ដោយខុសច្បាប់ នៅខេត្តព្រះវិហារ!

ព្រះវិហារ: នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ មន្រ្តីជំនាញអន្តោប្រវេសន៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានត្រួតពិនិត្យឃើញមាន ជនបរទេសអន្តោប្រវេសន៍៍ជនជាតិវៀតណាម ចំនួន៨នាក់(ប្រុស) ដែលបានលួចឆ្លងដែនចូលមកស្នាក់នៅនិងប្រកបរបររកស៊ីដោយខុសច្បាប់ក្នុងភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។
បច្ចុប្បន្ន ជនជាតិវៀតណាមទាំង៨នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តបន្ត៕

មតិយោបល់