ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលអាជីវករជាអ្នកលក់ដូរនៅនឹងផ្សារនាគមាស បានផ្ទុះកំហឹងតឹងសរសៃ.កជាមួយកម្លាំងសន្តិសុខខណ្ឌទួលគោក ដែលសហការជាមួយសន្តិសុខផ្សារនាគមាស ចុះមករៀបចំសណ្តាប់ធ្នាប់នៅតាមផ្សារឲ្យមានរបៀបរៀបរយ ជាហេតុបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋមួយប៉្រាវផងដែរ តែក៏ស្ងប់ស្ងាត់ទៅវិញរៀងៗខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង១០នាទី រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕





មតិយោបល់