កណ្តាលៈ កាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូសណ្តោងរ៉ឺម៉ក ដែលបើកបរបញ្ច្រាសមានទិសគ្នា បណ្តាលឲ្យស្លាប់មនុស្ស២នាក់យ៉ាងអាណោចអាធ័ម នៅលើផ្លូវជាតិលេខ១១០ ក្នុងភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបើកបរម៉ូតូស្កុបពី ឈ្មោះ ផាន សុជាតិ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ហ្គាស មានទីលំនៅភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល បើកបរម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1W-2498 អត់កញ្ចក់ អត់មួកបើកបរមានទិសដៅ ពីត្បូងទៅជើង បានរងរបួសធ្ងន់ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ បានបើកបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កម៉ាកហុងដា គប់ប្រេះ ម៉ាស៊ីនសេ១០០ (កែច្នៃ) ពណ៌ខ្មៅ
អត់ស្លាកលេខ អត់កញ្ចក់ អត់មួក បើកបរមានទិសដៅ ពីជើងទៅត្បូងបើកបរដោយឈ្មោះ ហាន លីហាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករដឹកជ្រូក មានទី
លំនៅ នៅភូមិព្រែកតាដុល ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល (បានស្លាប់នៅនឹងកន្លែងកើតហេតុ)។ ហើយម៉ូតូសណ្តោងរ៉ឺម៉កនេះ បានរេចង្កូតទៅប៉ះ កន្ទុយរ៉ឺម៉កមួយទៀត ដែលមានទិសដៅ ស្របគ្នា គឺម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ក្រហមអត់ស្លាកលេខ អត់កញ្ចក់ អត់មួក បើកបរដោយឈ្មោះ ជុច សាវុន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងតុទូ មានទីលំនៅភូមិព្រែកកុងទួន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល គ្មានរបួស មានអ្នករួមដំណើរម្នាក់ ឈ្មោះ ស្រ៊ាង ធឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករមានទីលំនៅ ភូមិ.ឃុំ ជាមួយគ្នាគ្មានរបួស នោះទេ។
ចំណែកមូលហេតុ ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ ស្កុបពី បើកបរ មិនប្រកាន់ស្ដាំ រេចង្កូតទៅបុក តួរ៉ឺម៉កដឹកជ្រូកចំពាក់កណ្ដាល ផ្នែកខាងឆ្វេង បណ្ដាល ឲ្យស្លាប់ទាំងសងខាងតែម្ដងទៅ ហើយករណីនេះកម្លាំងប៉ុស្តិ៍ និងកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ បាញ់ថ្នាំសម្គាល់ទុករួចដឹកមធ្យមបាយដែលពាក់ព័ន្ធ មករក្សាទុកនៅអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់