ព័ត៌មានជាតិ

សង្វេគណាស់! ​​ស្ត្រីអនាថាម្នាក់ដេកស្លាប់នៅក្នុងវត្តចាស់ ចោលកូន៤នាក់ឲ្យនៅកំព្រា!

ភ្នំពេញៈ ប្រទះឃើញសពស្រ្តីអនាថាម្នាក់ដេកស្លាប់ក្នុងចេតិយ៍មួយកន្លែងនៅក្នុងវត្តចាស់ ដោយកើតជំងឺអេដស៏ជាច្រើនឆ្នាំមកហើយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេកាលពីម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅក្នុងចេតិយ៍មួយកន្កែង នៅក្នុងបរិវេណវត្តចាស់ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពស្ត្រីខាងមានឈ្មោះ ង៉ា ពេជ្យ អាយុ២៨ឆ្នាំ មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ ជាស្ត្រីមេម៉ាយមានកូនប្រុសស្រីចំនួន៤នាក់ ក្រោយពីប្តីស្លាប់ចោលជាច្រើនឆ្នាំមកហើយ ចំណែកកូនៗត្រូវយកទៅដាក់នៅមណ្ឌលកុមាកំព្រាអស់។

នៅមុនប្រទះឃើញមានបុរសម្នាក់ឈ្មោះ អ៊ុក វាសនា អាយុ៣៥ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានឲ្យដឹងថា គាត់បានដើរកាត់ទីនោះក៏ប្រទះឃើញស្ត្រីខាងលើមានអាការៈធ្ងន់ធ្ងរឃើញដូច្នេះគាត់ក៏ទៅរាយការណ៍ប្រាប់សង្កាត់ពេលគាត់ត្រឡប់មកវិញស្ត្រីខាងលើបានស្លាប់បាត់ទៅហើយ។

តាមប្រជាពលរដ្ឋនៅទីនោះឲ្យដឹងថា ពួកគាត់មិនដឹងថាសពស្ត្រីខាងលើឈឺជំងឺប្រចាំកាយ(ជំងឺអេដស៏)តាំងពីពេលណានោះទេតែអ្វីដែលពួកគាត់បានដឹងនោះគឺថាស្ត្រីខាងលើចាប់ផ្តើមឈឺធ្ងន់រយៈពេលប្រមាណ២សប្តាហ៍មកហើយគិតមកដល់ថ្ងៃស្លាប់។

ប្រភពដដែលបន្តថាស្ត្រីខាងលើមានកូនប្រុសស្រី៤នាក់(ប្រុស២នាក់ស្រី២នាក់)ស្នាក់នៅមណ្ឌលកុមាកំព្រារីឯប្តីស្ត្រីខាងលើបានស្លាប់ជាច្រើនឆ្នាំមកហើយ។

សពត្រូវបានគេដឹកទៅតម្កល់ធ្វើបុណ្យនៅវត្តប្រជុំសាគរហៅវត្តថ្មីស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ៕

មតិយោបល់