ព័ត៌មានជាតិ

យប់មិញអគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ ២ខ្នងទាំងស្រុង នៅខណ្ឌឬស្សីកែវ

ភ្នំពេញ: កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នងខ្ទេចអស់ទាំងស្រុង នៅចំណុចក្រុមទី៨ ភូមិឡលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ម្ចាស់ផ្ទះរងគ្រោះទី១ ឈ្មោះ ឡេ យ៉ាំងទៀង ភេទប្រុស អាយុប្រហែល៤៩ឆ្នាំ ជនជាតិវៀតណាម បុខរបរមិនពិតប្រាកដ ផ្ទះសង់បីឈើប្រក់សង្កសី ចំណែកទី២ ម្ចាស់ផ្ទះឈ្មោះ ឱម វាន់ថា ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូរ៉ឺម៉កកង់បី ទីលំនៅកន្លែងកើតហេតុ ផ្ទះលេខ ៥១៩C ផ្ទះឈើប្រក់សាង្សី បានឆេះទាំងស្រុង ហើយមូលហេតុបណ្តាលឲ្យឆេះនោះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ។

សមត្ថកិច្ចបានឲ្យថា ករណីអគ្គិភ័យនេះ បានប្រើប្រាស់រថយន្តទឹកពន្លត់អស់ ០៨គ្រឿង ដោយប្រើពេលវេលា១ម៉ោង ទើបរលត់ទៅវិញជាស្ថាពរ ហើយហេតុការណ៍នេះ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ៕

មតិយោបល់