ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅខាងលិចទីស្នាក់ការគយពោធិ៍សាត់ ចម្ងាយ១៥០ម៉ែត្រ ចន្លោះគីឡូម៉ែត្រលេខ១៨៩-១៩០ ភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
រថយន្តម៉ាក តូយ៉ូតាវីហ្គូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-7599 បើកបរក្នុងទិសដៅពីកើតទៅលិច(មិនប្រកាន់ស្តាំឆ្លងគន្លងទ្រូងផ្លូវ) លុះមកដល់កន្លែងកើតហេតុបានបុកម៉ូតូ ម៉ាកហុងដា វ៉េវ ពណ៌ខៀវ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A-5246 បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់