ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តកូរ៉ូឡាមួយគ្រឿងបោះពួយយ៉ាងលឿនហោះឡើងទៅជិះលើសួនចែកទ្រូងផ្លូវធ្វើព្រងើយ សំណាងមិនបង្កឲ្យមានរងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខវីឡាអ័រគីដេ តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តមួយគ្រឿងម៉ាកកូរ៉ាឡា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-0943 ទិសដៅពីកើតទៅលិចបោះពួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃហោះឡើងទៅជិះលើសួនចែកទ្រូងផ្លូវទៅមុកលែងរួច។ ចំណែករថយន្តបង្ករងការខូចខាតតិចតួច។ រីឯសួនចែកទ្រូងផ្លូវខូចខាតដើមផ្ការនិងខឿនថ្មតិចតួចដូចគ្នា។
ក្រោកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕






មតិយោបល់