កំពង់ស្ពឺៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាកឡិចស៊ីស Rx300 បុកជាមួយរថយន្តឡិចស៊ីសRx330 បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង២០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៤ គីឡូម៉ែត្រ ៦៦-៦៧ ភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាង រថយន្តម៉ាកឡិចស៊ីស Rx300 ពណ៌ទឹកមាស ស្លាកលេខ ព្រះសីហនុ 2A-9925 អ្នកបើកបរគេចខ្លួនបាត់ រថយន្តរេចង្កូត មកខាងឆ្វេងដៃ មកបុករថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX330 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2P-7277 អ្នកបើកបរឈ្មោះ តឹម សារឹទ្ធ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកបរទិសដៅបញ្ច្រាសគ្នាក្នុងហេតុការណ៍ខាងលើ បណ្តាលឲ្យរងរបួសស្រាល និងខូចខាតរថយន្ដ៣៣០ ធ្ងន់ធ្ងរ។
បច្ចុប្បន្នវត្ថុតាងរថយន្តទាំង២គ្រឿង ត្រូវបានជំនាញស្រុកស្ទូចយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ធ្វើការស្រាវជ្រាវរកម្ចាស់រថយន្ដ ដើម្បីចាត់ការដោះស្រាយតាមនិតិវិធីច្បាប់៕
មតិយោបល់