បាត់ដំបងៈ កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង នៅចំណុចភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ជនរងគ្រោះ ហេង សាវុឌ្ឍ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ មូលហេតុ៖ ជនរងគ្រោះមានជំងឺសសៃរប្រសាទយូរមកហើយ។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ ឃើញថាពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ ទើបប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់