ព័ត៌មានជាតិ

រថយន្តលេនរ៉ូវើល ពន្លះម៉ូតូកង់បីឥណ្ឌា ត្រង់ចំណុចផ្លូវបែកជាបួន ក្រឡាប់ផ្ងារជើងម្ខាង បណ្តាលបុរសពីរនាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញៈ បុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀតស្រវឹងស្រា បានបើករថយន្តមួយគ្រឿង ជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌា ត្រង់ចំណុចផ្លូវបែកជាបួន បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង រីឯម្ចាស់ម៉ូតូកង់បីរងរបួសធ្ងន់ ចំណែកអ្នករួចដំណើររងរបួសស្រាល។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រោយអធិការដ្ឋាននគរបាលខណ្ឌទួលគោក (ចាស់) តាមបណ្តោយផ្លូវ៥២៨កែងនិងផ្លូវ២៨៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរ និងបុរសម្នាក់ទៀត បានបើករថយន្តមួយគ្រឿង ម៉ាកលេនរ៉ូវើល ពណ៌កណ្តុប្រម៉េះ ពាក់ស្លាកលេខភ្នំពេញ2D-5407 បើកបរក្នុងស្ថានភាពស្រវឹង តាមបណ្តោយផ្លូវ៥២៨ទិសដៅពីលិច ទៅកើតលុះមកដល់ផ្លូវបែកជាបួន ត្រង់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ1HE-8310 បើកបរដោយបុរសម្នាក់ រួមដំណើរនិងភ្ញៀវម្នាក់ទៀត តាមបណ្តោយផ្លូវ២៨៧ទិសដៅពីជើងទៅត្បូង ចំពាក់កណ្តាលម៉ូតូកង់បីពេញទំហឹង បណ្តាលក្រឡាប់ផ្ងារជើងម្ខាង ដោយម្ចាស់ម៉ូតូកង់បីរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកអ្នករួមដំណើររងរបួសស្រាល។ រីឯរថយន្តបង្កបានបើករត់មកឈប់នៅមុខមន្ទីរពេទ្យខេម៉ា ចម្ងាយពីកន្លែងកើតហេតុប្រមាណជា១០០ម៉ែត្រ ម្ចាស់ រួចរត់ចូលទៅក្នុងមន្ទីរពេទ្យបាត់ នៅតែអ្នករួមដំណើរស្ថិតក្នុងរថយន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូកង់បីទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដ។ឮើម្បីរង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕

មតិយោបល់