ព្រះវិហារៈ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ១៧ គ្រឿង ក្នុងនោះឃាត់ ណែនាំ និងពិន័យតាមច្បាប់ចំនួន ១៤គ្រឿងដោយរួមមាន៖ ដោះរានខាងក្រោយ(៤គ្រឿង) ដឹកសំពីងសំពោង(៥ គ្រឿង) និងខ្វះឯកសារ (៥គ្រឿង)។
ជាមួយគ្នានេះផងដែរ រថយន្តចំនួន ៣០៧ គ្រឿងផ្សេងទៀត ត្រូវបានត្រួតពិនិត្យ នៅខេត្តត្បូងឃ្មុំ ខេត្តកោះកុង ខេត្តតាកែវ និងខេត្តបន្ទាយមានជ័យ ហើយក្នុងនោះឃាត់បានរថយន្តចំនួន៣៧គ្រឿង៕
មតិយោបល់