ព័ត៌មានជាតិ

Wow! កុំថាចេះតែបុរស ស្ត្រីក៏ចេះដែរ ករណីឆ្កឹះសោបន្ទប់ជួលលួចទ្រព្យសម្បត្តិ

ភ្នំពេញ: ស្រ្តីដែលជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទឆ្កឹះសោបន្ទប់បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៨ និង ៤០នាទី កើតហេតុនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩ ចំណុចបន្ទប់ជួល៤ជាន់ បន្ទប់ D១៣ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ស៊ឹម រតនា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅមិនពិត ។(ឃាត់ខ្លួន)

ចំណែកជនរងគ្រោះឈ្មោះ សែម ពន្លក ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មេការផ្ទះជួល ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
សម្ភារ:បាត់បង់ ៖ គ្មាន ។
បន្សល់ទុក៖ កូនសោមួយចង្កោម ចំនួន៣២។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់