ព័ត៌មានជាតិ

ផ្អើលសមត្ថកិច្ច ចុះអន្តរាគមន៍ទាំងយប់! លុចស៊ីសRX400 ពន្លះរបងដីឡូមួយកន្លែង រងការខូចខាត នៅខេត្តកណ្ដាល

កណ្ដាល: សង្ស័យស្រវឹងស្រាបុរសម្នាក់ បានបើករថយន្តទំនើបមួយគ្រឿង បោះពួយយ៉ាងលឿង បានជ្រុលចង្កូតទៅបុកទម្លុះរបងដីឡូមួយកន្លែង រងការខូចយ៉ាងដំណំ ចំណែករថយន្តខ្ទេចផ្នែកខាងមុខ ទៅមុខលែងរួច រីឯអ្នកបើកបររបួសស្រាល។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងប្រមាណជាង១ និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងនិងផ្លូវជាតិលេខ២ ក្នុងភូមិព្រែកហូលខាងលិច ឃុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿងម៉ាកលុចស៊ីសRX400 ព​ណ៌ស្ករ បានដោះស្លាកលេខចេញធ្វើដំ ណើរពីជើងទៅត្បូង ក្នុងល្បឿងដូចហោះ ខណ:មកដល់ចំណុចកើតហេតុ ដោយផ្លូវកោងផងនោះ ក៏បួងចង្កូតមិនទាន់ ជ្រុលទៅបុករបងដីឡូពេញទំហឹង បណ្ដាលឲ្យរងការខូចខាត ចំណែករថយន្តខ្ទេចមួយកំណាត់មុខ ស្ទើរទាំងស្រុង និងអ្នកបើកបររងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ ទាក់ទងទៅជំនាញមកវាស់វែង យករថយន្តបង្កទៅស្នងការដ្ឋានខេត្តកណ្ដាល ដើម្បីរង់ចាំឲ្យម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់