ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបនិងបំផ្លាញដើមកញ្ឆាខុសច្បាប់ នៅស្រុកគាស់ក្រឡ!..

បាត់ដំបង: កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងចុះបង្រ្កាបករណីដាំដើមកញ្ឆាខុសច្បាប់ នៅចំណុចភូមិហប់ ឃុំហប់ ស្រុកគាស់ក្រឡ និងបានបំផ្លាញដើមកញ្ឆាសរុបចំនួន២៤ដើម។

ករណីនេះយើងបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា អ្នកដាំដុះម្នាក់ឈ្មោះ អ៊ិត វឿង ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំខាងលើ៕

មតិយោបល់