កណ្ដាលៈ កាលពីវេលាម៉ោង០២ និង១៥នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ មានករណីហិង្សា និងបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃដោយចេតនា នៅលើផ្លូវបេតុងមុខផ្ទះយាយទូច ស្ថិតនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។
ជនរងគ្រោះចំនួន ០២នាក់៖
ទី១.ឈ្មោះ ហា សេងហ៊ឺ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ កសិករ ។
ទី២.ឈ្មោះ សុក ជា ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកសិករ (ប្រជាការពារ)។
ចំណែកជនសង្ស័យឈ្មោះ ធុយ សុភា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងដកហូតបាន៖ ដុំថ្មចំនួន ០៦ដុំ និងដំបងឬស្សីចំនួន ០១ មានប្រវែងចំនួន០២ម៉ែត្រ ។
សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃនិងវេលាកើតហេតុ ក្រោយពីផឹកស៊ីស្រវឹង ជនសង្ស័យបានសុំលុយបងស្រីខ្លួន ២០០០៛ តែបងស្រីមិនឲ្យ ភ្លាមនោះជនសង្ស័យ បានខឹងសម្បារយ៉ាងខ្លាំង ហើយបានវាយបំផ្លាញម៉ូតូ និងគប់ជនរងគ្រោះទាំងពីរ បណ្តាលឲ្យរបួសស្រាល។
ក្រោយកើតហេតុជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឈើខ្មៅ ធ្វើការឃាត់ខ្លួន រួចបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកកោះធំតែម្ដង។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបានឃាត់ទុកនៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់