ព័ត៌មានជាតិ

វិធី​ព្យាបាល​មុន​ខ្នង​

​មនុស្ស​ស្រី​ដែល​មាន​ស្បែក​ខ្នង​ស្រស់ស្អាត ក៏​អាច​ឆ្លុះ​បញ្ចាំ​ពី​ភាព​ទាក់ទាញ​នៃ​សម្ជស្ស និង​ទំនុកចិត្ត​នៅពេល​ដែល​ពាក់​អាវ​វាល​ខ្នង​ផង​ដែរ​។ ទោះជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​មនុស្ស​ស្រី​មាន​មុន និង​ស្បែក​ខ្នង​ខ្មៅ​អាច​ធ្វើឲ្យ​គេ​មាន​អារម្មណ៍​ថា​គ្មាន​ទំនុកចិត្ត​លើ​ខ្លួនឯង នៅពេលដែល​ស្លៀក​សម្លៀក​បំពាក់​វាល​ខ្នង ឬក៏​សម្លៀក​បំពាក់​រៀបការ​។ ស្បែក​ខ្នង​សម្បូរ​ទៅដោយ​ជាតិ​ប្រេង ព្រមទាំង​មាន​ញើស​ច្រើន​ជាង​កន្លែង​ណាៗ​ទាំងអស់​នៅលើ​រាងកាយ ហើយ​ក៏​ពិបាក​ក្នុង​ការប្រើ​ហ្វូម​ដើម្បី​លាង​សម្អា​តមុន​លើ​ខ្នង​នេះ​ដែរ​។ នៅពេល​មុន​លើ​ខ្នង​មិន​ត្រូវ​បាន​សម្អាត​បានល្អ​នោះទេ វា​អាច​បណ្តាល​ឲ្យ​រលាក ឬ​រោល​។ ពេលដែល​យើង​មិន​បាន​ព្យាបាល​វា​ទាន់​ពេល​នោះ​ទេ មេរោគ​នឹង​រាតត្បាត បង្ក​ជា​ជំងឺ​សើ​ស្បែក និង​មិន​អាច​បំបាត់​ស្នាម​អុច​ខ្មៅ​បាន​។​
2(512)
​កត្តា​ដែល​បណ្តាល​ឲ្យ​កើតមុន​ខ្នង​មាន​ដូចជា​៖ តំណរ​ពូជ​, អរ​ម៉ូ​ន​, រាងកាយ​, ភាព​តានតឹង និង​ជា​ពិសេស​ការថែរក្សា​មិន​បាន​ត្រឹមត្រូវ​។ មុន​បង្កឡើង​ដោយ​ការស្ទះ​រន្ធ​ញើស​, ជាតិ​ខ្លាញ់​, ភាពកខ្វក់ និង​ស្បែក​ដែល​ងាប់​។ អ្នក​គួរតែ​ជូត​សម្អាត​ញើស​ចេញពី​ខ្នង​របស់​អ្នក​ភ្លាមៗ បន្ទាប់ពី​ធ្វើ​លំ​ហាត់ប្រាណ ឬ​លេង​កីឡា​រួច​។ លើសពីនេះ​ទៀត អ្នក​ក៏​គួរតែ​ងូតទឹក​លាង​សម្អាត​ខ្នង​ឲ្យបាន​ត្រឹមត្រូវ ២ ដង​ក្នុង ១ ថ្ងៃ ប្រើ​ផលិតផល​កម្ចាត់​ស្បែក​ខូច​ដើម្បី​ជួយ​កាត់បន្ថយ​សារធាតុ​រអិល ជួយ​ឲ្យ​ស្បែក​ម៉ដ្ឋ​រលោង​។​

​ប្រសិនបើ​មាន​លក្ខខណ្ឌ​ច្រើន និង​ចង់​ទទួលបាន​លទ្ធផល​ឆាប់រហ័ស ការ​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ថែរក្សា​ស្បែក​។ ប៉ុន្តែ​បើ​អ្នក​មិន​ចង់​ចំណាយ​ប្រាក់​ច្រើន អ្នក​ក៏​អាចអនុវត្ត ដោយ​ធ្វើការ​ម៉ាស្សា លាង​សម្អាត​ដោយ​អំបិល ២ ដង​ក្នុង ១ ខែ​។ បន្ទាប់មក អ្នក​ត្រូវ​ទៅ​ពិនិត្យ​ដោយ​ឧបករណ៍​ពិនិត្យ​ក្រពេញ​ជាតិ​ខ្លាញ់ ហើយ​ព្យាបាល​មុន​ខ្នង​ដោយ​ការប្រើ​ជី​នាង​វ៉ូង រួម​នឹង​គ្រឿងផ្សំ​ដូចជា​៖ សារាយ​, ផ្កា​ភ្ញី​, វីតាមីន​, ជាតិ​ខនិជ និង​សារធាតុ​ផ្សេងៗ​ទៀត​។ ដំណើរការ​ធ្វើ​បែប​នេះ​ដើម្បី​កម្ចាត់​កោសិកា​ស្បែក​ងាប់ៗ​ចេញ​, ធ្វើឲ្យ​មាន​សមត្ថភាព​ជា​តិខ្លាញ់​ក្នុង​រាងកាយ​ត្រូវ​បំផ្លាញ ហើយ​ការពារ​បាក់តេរី​ជ្រៀត​ចូលទៅ​ក្នុង​ស្បែក​។ ទីបំផុត​អ្នក​នឹង​ត្រូវ​បាន​ព្យាបាល​ដោយ​ពន្លឺ​ពណ៌​ខៀវ​នេះ ដើម្បី​សម្លាប់​បាតេ​រី និង​សារធាតុពុល​បាន​យ៉ាង​ឆាប់រហ័ស​។ ពន្លឺ​ពណ៌​ខៀវ​ជួយ​ឲ្យ​រាងកាយ​អាច​កម្ចាត់​សារធាតុពុល ទប់ទល់​នឹង​ជំងឺ​ស្បែក​៕​

មតិយោបល់