កំពង់ធំៈ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តមិនចាំម៉ាកមួយគ្រឿង បានបុកជាមួយម៉ូតូវ៉េវ បណ្តាលឲ្យអ្នកបើកបរម៉ូតូម្នាក់ ស្លាប់យ៉ាងរន្ធត់ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១០៤-១០៥ ភូមិអ្នកវាំង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះ រថយន្តបើកបរមកពីត្បូងទៅជើង បានបុកម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរពីជើងទៅត្បូង មិនប្រកាន់ស្តាំ រួមផ្សំនឹងរថយន្តមានល្បឿនលឿន ក៏បុកពេញទំហឹងបណ្តាលឲ្យស្លាប់យ៉ាងរន្ធត់តែម្តង។ ចំណែករថយន្តបានបើកគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចបានវាស់វែង យករថយន្តខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ៕



មតិយោបល់