ព័ត៌មានជាតិ

លាន់ផាំងដូចរន្ទះ! រថយន្តបុករះ បណ្តាលឲ្យស្លាប់២នាក់ រងរបួសធ្ងន់៦នាក់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ: កាលពីវេលាម៉ោង២២និង២០នាទីនៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំ និងរថយន្តតូចបុកគ្នា បណ្តាលឲ្យស្លាប់២នាក់ របួសធ្ងន់៦នាក់ លើដងផ្លូវជាតិលេខ៤៨ ចន្លោះបង្គោល គីឡូម៉ែត្រលេខ១៩-២០ ស្ថិតនៅក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ ១-ឈ្មោះ គីភ្លី សុខគ្រី ភេទប្រុស ២-គីភ្លី តុហាំមីសាស់ ភេទប្រុស ។

មូលហេតុ៖ បង្កឡើងដោយរថយន្តធុនធំ១គ្រឿង បើកបរក្នុងស្ថានភាពលឿន ខ្វះការប្រុងប្រយ័ត្នបុកសត្វក្របី ហើយរេចង្កូតទៅបុករថយន្តផ្សេង២គ្រឿងថែមទៀត បណ្តាលឲ្យស្លាប់បុរស២នាក់ និងរងរបួសធ្ងន់៦នាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីរង់ចាំធ្វើការដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់