ព័ត៌មានជាតិ

បុរសម្នាក់មានវិបត្តិគ្រួសារ សម្រេចចិត្តចង.កបញ្ចប់ជីវិត!

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង១រសៀល ​ថៃ្ងទី២៥ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ធ្វើអត្តឃាត​ចងកសម្លាប់ខ្លួន នៅ​ស្ទឹងជីនីក ភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ខ្លេង កុសល់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំខាងលើ។
ក្រោយពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចនគរបាលជំនាញយើងបានចុះដល់កន្លែងកើតហេតុ រួចធ្វើកោសល្យវិច័យ និងធ្វើការស្រាវជ្រាវឃើញថា ករណីអត្តឃាតនេះបណ្ដាលមកពីបញ្ហាវិប​ត្តិគ្រួសារ។

ក្រោយមក សមត្ថកិច្ចយើងបានប្រគល់សាកសពឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់