ព័ត៌មានជាតិ

ល្បិចថ្មីទៀតហើយ!ជិះម៉ូតូដើររកទិញសាំងប្រាប់អ្នកលក់ទៅរកកាដុងឃើញឪកាសលួចកាបូបលុយត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ពោធិ៍សាត់:នៅថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ​ ២០២៣ វេលាម៉ោង ១៧:៣០នាទី មានករណីលួច(លួចកាបូបលុយ) បង្កឡើងឈ្មោះ ថា ភារុណ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កូនជាងជួសជុលរថយន្ត រស់នៅភូមិពាមកោះស្នា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មកស្នាក់នៅភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ជិះម៉ូតូធន់ វ៉េវ ពណ៌ខ្មៅ ស្លាកលេខ ក៥៥៤៣ ពស១ បានចូលទិញសាំងពីតូបលក់អីវ៉ាន់ឈ្មោះ ផុន អ៊ន ភេទស្រី អាយុ៦៤ឆ្នាំ ស្ថិតក្នុងភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយប្រាប់ថាទិញសាំងចំនួន០៤លីត្រ ហើយឲ្យអ្នកលក់រកកាដុងយកមកដាក់។ ពេលអ្នកលក់ទៅរកកាដុងដាក់សាំង ឈ្មោះ ថា ភារុណ បានលួចយកកាបូបដែលទុកលើប៉ៅអ៉ី ឡើងជិះម៉ូតូរត់គេចបាត់។ បាត់បង់សម្ភារ: ៖
– លុយប្រហែល២០ម៉ឺនរៀល
– លុយបាត ៤០បាត
– កាតទូរស័ព្ទ ១៣ ដុល្លារ
– រង្វាន់ក្រវិលកំប៉ុង ៦០ ក្រវិល
– កាបូបស្ពាយពណ៌លឿង០១
– សៀវភៅបញ្ជីកត់ត្រាអ្នកជំពាក់លុយ ០១ក្បាល ។
ក្រោយពីកេីតហេតុ កម្លាំងប៉ុស្តិ៍នគរបាលស្នាមព្រះ បានចុះបង្ក្រាបបាន​ នៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ។ ដកហូតវត្ថុតាង​ ៖
– ម៉ូតូ វ៉េវ ពណ៌ខ្មៅ សេរីឆ្នាំ២០០៤ ស្លាកលេខ ក៥៥៤៣ ពស១
– ដាវសាំម៉ូរ៉ៃ ០១ដើម
– កាបូបលុយចំនួន០២
– ដែកកេះ ចំនួន០៣ ។
ចំពោះជនសង្ស័យបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបាកានដេីម្បីបំពេញនិតិវិធី​ បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់​ ។

មតិយោបល់