ព័ត៌មានជាតិ

សន្តិសុខម្នាក់ ដេកស្លាប់ក្នុងស្នាក់ការអង្កការ FIDR ដោយមិនដឹកមូលហេតុ

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ មានករណីមនុស្សដេកស្លាប់ សង្ស័យមានជំងឺប្រចាំកាយ នៅក្នុងស្នាក់ការអង្កការ (FIDR) អង្កការមូលនិធិសម្រាប់ការ
អភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ ស្ថិតក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ ពូន សំរេស ភេទប្រុសអាយុ២២ឆ្នាំ មុខរបរ សន្តិសុខ យាមនៅកន្លែងកើតហេតុ មានទីលំនៅភូមិ/ឃុំក្រាំងស្គា ស្រុកទឹកផុស ។

ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ រួចទាក់ទងក្រុមជំនាញមកពិនិត្យ និងធ្វើកោសល្យវិច័យ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនិតិវិធី៕

មតិយោបល់