ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះអាគារមន្ទីពេទ្យកុមារជាតិ ផ្អើលអ្នកជំងឺទាំងយប់ សង្ស័យទុស្សេខ្សែភ្លើង

ភ្នំពេញៈ អគ្គិភ័យឆាបឆេះក្នុងបន្ទប់បើកថ្នាំពេទ្យជាន់ទី២ អាគារសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យកុមារជាតិ អស់សម្ភារៈមួយចំនួនធំ និងឯកសារអ្នកជំងឺមួយចំនួន ដែលហេតុជំហ៊ានដំបូងគេនៅមិនទាន់ដឹងនៅឡើយប៉ុន្តែគេបានដាក់ការសង្ស័យថាដោយសារទុស្សេខ្សែភ្លើង។

ហេតុការណ៍នោះបានកើតឡើងពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចបន្ទប់បើកថ្នាំជាន់ទី២ ក្នុងអាគារសង្រ្គោះបន្ទាន់ បណ្តោយផ្លូវលេខ១១០ ភូមិ១៤ សង្កាត់ទឹកល្អក់១ ខណ្ទទួលគោក។

បើតាមក្រុមគ្រូពេទ្យដែលធ្វើការនៅបន្ទប់កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេលាន់ឭសម្លេងផ្ទុះ គេសង្ស័យទុសេខ្សែភ្លើងហើយក៏ចេញផ្សែងនឹងអណ្ដាតភ្លើងកើតឡើងយ៉ាងសន្ធោសន្ធៅ ខណៈនោះក្រុមគ្រូពេទ្យនិងឪពុកម្តាយក្មេងៗអ្នកជំងឺក៏បាននាំគ្នាពរកូនចុះមកក្រោមរត់ជាន់ជើងគ្នា ហើយបានរាយការណ៍ជូនសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូលដ្ឋានផងដែរ។ ភ្លាមៗនោះក៏មានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានខណ្ឌទួលគោក ចំនួន២គ្រឿង ចុះមកដល់កន្លែងកើតហេតុដើម្បីបាញ់ទប់ស្កាត់កុំឲ្យភ្លើងរាលដាលទៅបន្ទប់ផ្សេងៗ ថែមទៀតទើបមានការអន្តរាគមន៍ពីរថយន្តអគ្គិភ័យរបស់នរគបាលរាជធានីភ្នំពេញសរុបចំនួន១៦គ្រឿង តែប្រើអស់ចំនួន៧គ្រឿង ទើបអណ្តាតភ្លើងរលត់ទាំងស្រុង។

ក្នុងហេតុការណ៍នេះដែរមិនបណ្តាលឲ្យមានមនុស្សរងរបួស ឬបាត់បង់ជីវិតនោះទេ គ្រាន់តែរងការខូចខាតសម្ភារៈមួយចំនួន និងឯកសាររបស់អ្នកជំងឺតែប៉ុណ្ណោះ៕

មតិយោបល់