ព័ត៌មានជាតិ

ឃាត់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀន៥កញ្ចប់ធំ!

ស្ទឹងត្រែង: នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ជាមេខ្លោងជួញដូរគ្រឿងញៀន នៅ​វាលប៉ារា​ ភូមិសំរោង ឃុំស្រែ​សំបូរ ស្រុកសៀម​ប៉ាង​ ខេត្តស្ទឹងត្រែង។

ជនសង្ស័យមានឈ្មោះ​ ជួប​ ឌា អាយុ៣០ឆ្នាំ ​រស់នៅភូមិ​ឃុំ​កើតហេតុ​។

ក្នុងនោះដកហូត ថ្នាំញៀន​៥កញ្ចប់ធំ​។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃុំខ្លួន​នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់