ព្រៃវែងៈ នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មានករណីឆេះផ្ទះ១ខ្នង ទំហំ៥×៦m សង់ពីឈើប្រក់សង្ក័សី ឆេះអស់ទាំងស្រុង។
ម្ចាស់រងគ្រោះ ឈ្មោះប៉េង ឌុក ភេទប្រុស អាយុ៨៣ឆ្នាំ រស់នៅក្នុងភូមិព្រទព័ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ការខូចខាត៖ ទូដាកខោអាវចំនួន១,ទូរទស្សន៍ចំនួន១គ្រឿង,ផ្ទាំងសូឡាចំនួន ១ផ្ទាំង,អាគុយចំនួន១គ្រឿង និងឆេះប្រាក់រៀលអស់ចំនួន ៧០០,០០០រៀល(ចិតម៉ឺនរៀលគត់)។
មូលហេតុ ផ្ទុះឆេះផ្ទាំងសូឡាពីលើដំបូលបណ្តាលឲ្យឆេះផ្ទះតែម្តង៕
ព័ត៌មានជាតិ
មតិយោបល់