កណ្តាលៈ កាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅក្នុងសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សៀម វឌ្ឍនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
វត្ថុតាងដកហូត ខែ្សកាតសិស្សពាក់ក ចំនួន១ប្រវែង០.៧៣មែត្រ។
តាមការបំភ្លឺរបស់សាក្សីឈ្មោះ ស៊ីវ បូរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ បានឲ្យដឹងថា វេលាម៉ោង១១ថ្ងៃត្រង់ ខ្ញុំបានចូលក្នុងសាលាគរុកោសល្យភូមិភាគបំណងចូលបន្ទប់ទឹកបត់ជើង ពេលបត់ជើងរួចរាល់ហើយ មានអារម្មណ៍ធំក្លិនស្អុយ ក៏ដើររកមើលតែមិនឃើញ ហើយក៏មានបន្ទប់ទឹកមួយបិទទ្វារ មានការសង្ស័យក៏អើតមើល តាមប្រហោងទ្វារ ក៏ឃើញមានមនុស្សចង.ក ហើយក៏រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ។ ភ្លាមនោះសមត្ថកិច្ចក៏បានធាក់ទ្វារបន្ទប់ទឹក ឃើញមនុស្សប្រុសចង.ក ទៅនិងឆ្នឹមដំបូលបន្ទប់ទឹក ជាមួយខ្សែកាតសិស្សពាក់.ក បន្ទាប់មកក៏រាយការណ៍ជូនសមត្តកិច្ចជំនាញ ដើម្បីចុះធើ្វការពិនិត្យ។
ការសន្និដ្ឋាន តាមការពិនិត្យរបស់សមត្ថកិច្ចនគរបាលជំនាញផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរដែលពាក់ពន្ធ័ និងលោកគ្រូសន្និដ្ឋានថា ដងខ្លួនសាកសពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ សពពិតជាស្លាប់ដោយសារ អត្តឃាតចង.កពិតប្រាកដមែន។ ការពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបានប្រគល់ឲ្យឪពុកយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់