កោះកុងៈ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់ យកឧបករណ៍បាញ់ត្រីស្រាប់តែភ្លាត់ចំឆ្អឹងជំនីរ បណ្តាលឲ្យស្លាប់
នៅចំណុចពាមបាក់អង្រុត ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
សពរងគ្រោះមានឈ្មោះ សៀង អាន ភេទប្រុស អាយុ ១៣ ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្រែអំបិល សហការការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះធ្វើកោសល្យវិច័យសព ក្រោយពិនិត្យរួច កម្លាំងជំនាញយើងបានបញ្ជាក់ថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារភ្លាត់ ព្រួញឧបករកែច្នៃបាញ់ត្រីបង្កដោយខ្លួនឯងពិតប្រាកដមែន។
ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់