ព័ត៌មានជាតិ

សង្វេគណាស់!! លោកអ៊ំម្នាក់ជិះម៉ូតូបុកបង្កាន់ដៃស្ពានធ្លាក់ស្លាប់មួយរំពេច នៅខេត្តកណ្ដាល

កណ្ដាល: នៅវេលាម៉ោង ១២និង៤០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង (ជិះម៉ូតូបុករះបង្កាន់ដៃស្ពាន) បណ្ដលឲ្យស្លាប់មួយរំពេច ហេតុការណ៍នេះ កើតឡើងនៅភូមិសាស្រ្តទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ឌូ ឌឿន ភេទប្រុស អាយុ ៦៥ឆ្នាំ ពាក់មួកសុវត្ថិភាព មានទីលំនៅភូមិគោករវៀង ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1U-4828។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកខាងលើដោយធ្វើដំណើរពីភ្នំពេញទៅកំពង់ចាម លុះបើកបរមកដល់ចំណុចកើតហេតុ ក៏បុករះជាមួយបង្កាន់ដៃស្ពានខាងឆ្វេង បណ្ដាលឲ្យធ្លាក់ពីលើស្ពានស្លាប់តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់តាំងធ្វើកំណត់ហេតុ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

//youtu.be/L2XyIeMQcWk

មតិយោបល់