ព័ត៌មានជាតិ

ឪពុកចិត្តកំណាច! ចាប់រំលោភកូនស្រីបង្កើតខ្លួនឯង​​​..ចុងក្រោយជាប់ខ្នោះ!

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ បន្ទាប់ពីទទួលបានពាក្យ​បណ្ដឹងពីជនរងគ្រោះភេទស្រីអាយុ១០ឆ្នាំ។

ជនសង្ស័យមានឈ្មោះ ឯល វន្ថា ហៅឡោក គឹមលាង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរយោធាចូលនិវត្តន៍ (ជាឪពុកបង្កើត)រស់នៅភូមិជ្រលងកក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
​​
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង់ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

មតិយោបល់