ភ្នំពេញ: យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន ហើយសង្ស័យវ៉ារថយន្ត ប៉ុន្តែវ៉ាអត់ផុតក៏បណ្ដាលឲ្យរេចង្កូតជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើង បណ្ដាលដួលរងរបួសទាំងព្រឹក បន្ទាប់មកត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ។ ហេតយការខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅតាមមហាវិថីឈ្នះឈ្នះ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនខាងលើជិះម៉ូតូ១គ្រឿងម៉ាកហុងដាវីនន័រ(HONDA WINER)ពណ៍ខ្មៅលាយមាស ពាក់ស្លាកលេខភ្នំពេញ1JJ-1893 បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ត្រង់ចំណុចកើតហេតុសង្ស័យវ៉ារថយន្ត១គ្រឿងនៅខាងមុខ។…
មតិយោបល់