កំពង់ស្ពឺៈ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត៦៩ មានរថយន្តម៉ាក ពុយសូ ពណ៌ ស លាយខៀវ ពាក់ស្លាកលេខ តាកែវ3A-0728 បើកមកពីទិសលិចទៅកើត ក៏បានអែបមកខាងឆ្វេងដៃស្រាប់តែធ្លាក់ទូកុងតឺន័រចំលើក្បាលរថយន្តប៉ែន ពណ៌ស្ក ពាក់ស្លាកលេខ pp២១១៨(ឈប់ខាងជើងផ្លូវ) អ្នកបើកបរឈ្មេះ ជា ពេញ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅផ្សារ ត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច បណ្ដាលឲ្យស្លាប់ភ្លាមៗ។ ចំណែកអ្នកបើកបរកុងតឺន័រចុះរត់បាត់។
ចំពោះករណីនេះ វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាន កសាងសំណរឿងតាមនីតិវិធី៕
មតិយោបល់